(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន៥នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៣ ខែសីហានេះ។
រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖