(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៧៩ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៥៥នាក់ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៧៩នាក់ ក្នុងនោះអ្នកជំងឺចំនួន ៧នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ៧២នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសំរោង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៩២៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៤៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៤៦៤ករណី បានព្យាបាលជាសះស្បើយចំនួន៩៨៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៩១៣៤នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖