(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប រយៈពេលពីរសប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់នេះ ក៏ដូចជានាំទៅចម្លងនៅតំបន់ដទៃ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការបិទនេះ ចាប់ពីថ្ងៃទី០២ ទៅដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១៕