(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅព្រឹកថ្ងៃនេះថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៨នាក់កាលពីយប់ថ្ងៃទី០២ ខែសីហា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែន។ អនុគណៈកម្មការ បានបញ្ជាក់ថា អ្នកជំងឺរកឃើញថ្មីនេះ សង្ស័យជាប់ពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែថ្មី «ដែលតា»

កាលពីថ្ងៃម្សិលមិញរាជធានីភ្នំពេញ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាប្រភេទមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៥ករណី។ អាជ្ញាធរ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក បន្ទាប់ពីរកឃើញតំបន់ទាំងពីរនេះជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី «ដែលតា»