(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ និងជាសះស្បើយចំនួន ៨នាក់ទៀត។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តមណ្ឌលគិរីបានបន្តអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 097 602 8888 / 012 825 098 / 097 909 9997។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖