(សេអ៊ូល)៖ ជាច្រើនសប្តាហ៍មកហើយ ដែលកម្តៅនៅឧបទ្វីបកូរ៉េ បានកើនឡើងដល់កម្រិតកំពូល ហើយយោធាប្រទេសកូរ៉េទាំងពីរ ក៏បានប្រុងជើងការរៀងៗខ្លួនផងដែរ។ នៅមុននេះបន្តិចកូរ៉េខាងជើង បានប្រកាសថា យោធារបស់ខ្លួនបានត្រៀមរួចជាស្រេចហើយក្នុងការវាយប្រហារវិមានប្រធានាធិបតី កូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
ទោះបីជាទណ្ឌកម្មជាច្រើន ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានដាក់ជាបន្តបន្ទាប់ ដោយសារតែការធ្វើតេស្តអាវុធប្រល័យលោកផ្ទួនៗរបស់រដ្ឋនេះ នាអំឡុងពេល ដើមឆ្នាំ២០១៦នេះក្តី ក៏រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មិនបានបង្ហាញសញ្ញាឱនលំទោននោះឡើយ ហើយបែរ បង្កើនសាច់ដុំរបស់ខ្លួនកាន់តែខ្លាំងក្លាឡើងថែមទៀត៕