(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះ គឺមិនមាននោះឡើយ។
ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៤នាក់នេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅវិទ្យល័យរវៀង ស្រុករវៀង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារបានរកឃើញជំងឺកូវីដ១៩ សរុបចំនួន ៦៣០នាក់ ព្យាបាលជាសះស្បើយចំនួន ៣៤៦នាក់ ស្លាប់ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៨២នាក់ទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖