(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តនេះ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋនៅក្រុងសំរោងចំនួន ១០ខ្នង និងស្រុកត្រពាំងប្រាសាទចំនួន ២ខ្នង ជាបណ្តោះអាសន្ន ក្រោយរកឃើញមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងខ្លះត្រូវបានបិទខ្ទប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា តទៅ ទីតាំងខ្លះទៀតក៏បិទចាប់ពីថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា តទៅផងដែរ៕

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖