(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្ស បានសេចក្តីលិខិតបដិសេធមួយ ចំពោះសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ដែលប្រជាពលរដ្ឋអះអាងថា ឈ្មោះ ហេង ការីម ជាអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី ដោយបានរំលោភយកដីធ្លីជាមួយប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃនោះ គឺមិនមានឈ្មោះបុគ្គលនេះ ក្នុងបញ្ជាការដ្ឋាននោះទេ។
នៅក្នុងលិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់ថា៖ អង្គរក្សគឺមានតួនាទីការពារ សន្តិសុខ សវត្តិភាព ជូនថ្នាក់ដឹកនាំសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។ បញ្ជាការដ្ឋានសូមសំណូមពរដល់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ស្វែងរកជនខិលខូចដែលយកឈ្មោះ «អង្គរក្សសម្តេចតេជោ» យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕