(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ជូនដំណឹងស្ដីពីស្ត្រីម្នាក់ អាយុ៤០ឆ្នាំ កើតជំងឺកូវីដ១៩ បានស្លាប់។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ស្រ្តីអ្នកជំងឺមានឈ្មោះ ម៉ាត់ រ៉ម៉ាស អាយុ៤០ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ម៉ាត់ រ៉ម៉ាស បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយក្រុមគ្រូពេទ្យជំនាញ បានយកសំណាកមកធ្វើតេស្តរហ័សរកឃើញមានផ្ទុកកូវីដ១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរធ្ងន់ស្រួចស្រាវ ទោះក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន រហូតនាងបានទទួលមរណភាពតែម្តង៕