Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២០២នាក់ និងជាសះស្បើយ១០៩នាក់

02-08-2021 16:20

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន១០៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបានរសៀលថ្ងៃទី២ ខែសីហានេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង២០២នាក់ខាងលើនេះ គឺភាគច្រើនត្រូវបានរកឃើញនៅលើពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖