(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងស្ដីពី ស្ត្រីជនជាតិ ខ្មែរម្នាក់ អាយុ៩១ឆ្នាំ បានស្លាប់ដែលមានវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងលិខិតរដ្ឋបាលខេត្ត បានបញ្ជាក់ថា «ស្រ្តីជនជាតិខ្មែរ ឈ្មោះ ហេង មុំ អាយុ៩១ឆ្នាំ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលមរណភាពនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨៖១៥នាទី នៅគេហដ្ឋាន»។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺខាងលើបានស្លាប់បាត់ប ង់ជីវិតដោយសារជំងឺគាំងបេះដូង លើអ្នកផ្ទុកមេរោគកូវីដ១៩។
រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្តាយជាពន់ពេក សូមសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕