(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅធ្វើកោសល្យវិច័យ នៅក្នុងក្រុមហ៊ុនកាត់ដេរយីហោ សីុន ហ្វាង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទល់មុខរោងចក្រ៦ជាន់ ក្រោយពីមានករណីបាត់ខោអស់ ចំនួន៤០០០ខោ។
មន្រ្តីនគបាលជំនាញបានប្រាប់ភ្នាក់ងារ Fresh News ថា ការបាត់ខោខាងលើនេះ បានកើតឡើង នៅល្ងាចមិញ ហើយសមត្ថកិច្ច បានដាក់ការសង្ស័យលើក្រុមសន្តិសុខ ដែលយាមកាប នៅរោងចក្រមួយនេះ។
យ៉ាងណាក៏ដោយការសើុបអង្កេត កំពុងស្ថិតក្រោមដំណើរការនៅឡើយ នៅរសៀលថ្ងៃនេះ៕
Posted by Fresh News Photo on Thursday, March 24, 2016