(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៤១ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៣២នាក់ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៤១នាក់ ក្នុងនោះអ្នកជំងឺចំនួន ៩នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ៣២នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាប្រជាពលរដ្ឋរស់នៅក្រុងសំរោង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៨៤៦ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៤៥៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៣៩២ករណី បានព្យាបាលជាសះស្បើយចំនួន៩២៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៩១០នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖