(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០៤រូប ដែលបានជួបការលំបាក ពេលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
ពលការិនី៤រូបនោះមានឈ្មោះ ស៊ុន មុំ, សា ហ្វាអ៊ីលីន , ភាច នាន និង ពឿន មួយ ដែលនឹងបញ្ជូនត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
បច្ចុប្បន្ន ពួកគាត់កំពុងស្នាក់នៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ហើយអំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុក ជូនដល់ពលការិនីទាំង០៤រូប ខាងលើផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាស ដែលចេញដោយ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី៖