(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះបានបង្ហាញថា នៅរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ចំនួន៥ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
៥ករណីដែលរកឃើញនៅរាជធានីភ្នំពេញ, សម្រាប់ថ្ងៃទី៣១ ខែកក្កដា រកឃើញលើពលករមកពីថៃ ពិនិត្យឃើញនៅមណ្ឌលព្យាបាល សែនសុខរាជធានីភ្នំពេញ និង៤នាក់ទៀត លើអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្រ្តី, បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្រ្គោះបន្ទាន់ម្នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ីម្នាក់។
សូមជំរាបថា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណី បន្ថែមទៀត នៅចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕