(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។
ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៤នាក់ ភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត និងបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាស៉ីមត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហានេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៦២៦នាក់ បានព្យាបាលជាសះស្បើយចំនួន៣៤៦នាក់ កំពុងសម្រាកព្យាបាលចំនួន២៧៨នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖