(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ រាជរដ្ឋាភិបាល បិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍ http://fna.asia/0f742bf
២៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ http://fna.asia/2c34fd1
៣៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣ http://fna.asia/2a14a5c
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនកំណត់ពេលវេលាកាន់អំណាចជានាយករដ្ឋមន្រ្តី http://fna.asia/de8aa98
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា http://fna.asia/c85bfd5
៦៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ http://fna.asia/011f293
៧៖ វីរុសបម្លែងថ្មី Alpha និង Delta កំពុងចរាចរណ៍នៅកម្ពុជា អំពាវនាវដល់ពលរដ្ឋ កុំមើលស្រាលលទ្ធភាពចម្លង រួមគ្នាអនុវត្ដវិធានការសុខាភិបាល http://fna.asia/3761dc7
៨៖ WHO ចេញសេចក្តីអំពាវនាវឱ្យប្រជាជនកម្ពុជា ចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដបំប្លែងថ្មី «ដែលតា» http://fna.asia/7bd9697
៩៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសរឹតបន្តឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ អតីតថ្នាក់ដឹកនាំ CNRP ចាប់ពីពេលនេះតទៅ http://fna.asia/38720fa
១០៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិក ជំហានដំបូង ត្រូវបានបានមកដល់កម្ពុជា http://fna.asia/fe6bdd9