(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ប្រតិភូរបស់អគ្គស្នងការដ្ឋាននគបាលជាតិ បានចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគបាលជាតិ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យខានតែបាននូវប្រជាពលរដ្ឋណា ឬជនបរទេសណា ដែលពលករលួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់។

គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង។ ដាច់ខាតគ្រប់បណ្តាគោលដៅប៉ុស្ដិ៍ នៃវរសេនាតូចនគរបាលការពារព្រំដែន ជាពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕