(កំពង់ឆ្នាំង)៖ ឧត្តមអគ្គានុរក្ស២ សក់ តុងហេង តំណាងមន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ លោកប្រធានតុលាការសាលាដំបូង, ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូង លោក លោកស្រី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ចៅក្រម និងមន្ត្រីទាំងអស់ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់មន្ត្រី និងជនជាប់ឃុំ ក្នុងអង្គភាពពន្ធនាគារ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានជួយឧបត្ថម្ភនូវម្ហូបអាហារ និងបង្អែម គ្រឿង ឧបភោគបរិភោគ សម្ភារអនាម័យ និងឪសថបុរាណចិន មួយចំនួនទៀត ដល់មន្ត្រី និងជនជាប់ឃុំ ក្នុងការការពារការឆ្លងរីករាលដាលជំកូវីដ១៩ នៅអង្គភាពពន្ធនាគារខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះដែលលោក និងមន្ត្រីពន្ធនាគារទាំងអស់សូមគោរពជូនពរឱ្យបានជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕