(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណ៤ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ដល់ក្រោម១៨ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ មិនមែនជាការចៃដន្យទេ ប៉ុន្តែជាការគិតគូរច្បាស់លាស់កន្លងមក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារនៅថ្ងៃនេះ ជាជំហានដ៏សំខាន់ ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ហើយពេលនេះរាជរដ្ឋាភិបាលកំពុងគិតគូរ ក្នុងការបើកសាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការចាក់បន្ថែមមនុស្ស២លាននាក់ថែមទៀត បន្ថែមលើផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺការចាក់លើកុមារអាយុចន្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លងទៅនេះ យើងបានធ្វើកិច្ចការងារមួយចំនួនជាមួយនឹងការដោះស្រាយចំពោះបញ្ហាកូវីដ១៩នេះ ដូចជាការអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ យើងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញវ៉ាក់សាំងមកចែកចាយក្នុងស្រុក យើងអនុញ្ញាតឱ្យវិស័យឯកជន និងប្រជាជនធ្វើតេស្តរហ័សជាដើម
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលពិចារណា អនុញ្ញាតឱ្យសណ្ឋាគារមួយចំនួនដែលចង់បើកជួលតម្លៃថោកដល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមិនចង់ព្យាបាលនៅពេទ្យ និងផ្ទះ ហើយរាជរដ្ឋាភិបាលនឹងគាំទ្រផ្នែកសុខាភិបាល
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការបិទខ្ទប់ខេត្តចំនួន៨ ដែលនៅជាប់ព្រំដែនថៃ ដោយសារតែមានការវាយលុក ដោយមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី «ដែលតា»
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឡាវកាលមុនឆ្លងខ្ទង់រាយ ឥឡូវឡើងដល់៣ខ្ទង់ហើយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វៀតណាមព្រឹកមិញ គ្រាន់តែបើកភ្នែកឡើងឆ្លងជាង៤ពាន់បាត់ទៅហើយ ត្រឹមរយៈពេល១២ម៉ោង ខណៈពីម្សិលមិញឆ្លងជាង៨ពាន់នាក់ និងស្លាប់ជាង១០០នាក់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តំបន់អាស៊ីអាគ្នេយ៍ពេលនេះកំពុងលុកលុយដោយមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី «ដែលតា»
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើយើងបណ្តែតបណ្តោយឱ្យ «ដែលតា» ចូលមកច្រើនក្នុងប្រទេសយើង តើជីវីតប្រជាជនប៉ុន្មាននាក់ នឹងត្រូវបាត់បង់ទៀត
* សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះគ្រួសារប្រជាពលរដ្ឋ ដែលស្លាប់ដោយជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យក្រុមអ្នកមានសញ្ជាតិ២ ដែលតែងចម្អកឱ្យកម្ពុជារឿងកូវីដ១៩ ឱ្យសួរទៅមេដឹកនាំប្រទេសដែលខ្លួនកំពុងរស់នៅដូចជាបារាំង និងអាមេរិក តើហេតុអ្វីក៏មានមនុស្សស្លាប់ដោយកូវីដ១៩ច្រើនម្ល៉េះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើ អំឡុងរាតត្បាតកូវីដ១៩នេះ គឺដើម្បីរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកអត្ថាធិប្បាយដែលជាក្រុមសង្គមស៊ីវិល និងបញ្ញវ័ន្តមួយចំនួនថា តើអ្នកបានចេះដឹងចេញពីសាលាធ្លុះធ្លាយ ដែលសមាជិកសមាជិកគណបក្សប្រជាជនធ្វើឱ្យរៀនមែនទេ?
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិតមែនហើយ ដែលយើងត្រូវចាប់ផ្តើមសិទ្ធិដទៃទៀត ប៉ុន្តែសិទ្ធិដទៃទៀត ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត
* សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍រឿងឆ្កែទាមទារសិទ្ធិ ដែលនិទានដោយ លោក ម៉ក់ ហឿន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើយើងគ្រប់គ្រងមិនបានទេ ប្រទេសយើងនឹងពោរពេញដោយមេរោគបំប្លែងថ្មី «ដែលតា» អញ្ចឹងហើយបានជាយើងបិទខ្ទប់ ខេត្តតាមព្រំដែនថៃទាំងអស់ នេះហើយជាសិទ្ធិរស់រានមានជីវីតិ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំងរបស់យើង នឹងរួចរាល់មុនពេលកំណត់ក្នុងផែនការយុទ្ធសាស្រ្ត ៧-៨ខែ ដោយយ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកត្តា៥យ៉ាងដែលធ្វើឱ្យកម្ពុជាអាចចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋគោលដៅ រួចរាល់មុនពេលកំណត់ក្នុងផែនការយុទ្ធសាស្រ្ត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រំលឹកអំពីរឿង សម្តេចពិជ័យសេនា និងកូនៗ ដែលបានយកខ្លួនឯងជាការពិសោធន៍ ដើម្បីចាក់វ៉ាក់សាំងស៊ីណូហ្វាម មុនគេបង្អស់នៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើខ្ញុំជឿសម្តេចពិជ័យសេនា ទៀ បាញ់ ពេលនោះ យើងនឹងចាក់វ៉ាក់សាំងបានលឿនជាងពេលនេះ យ៉ាងហោចណាស់១ខែ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រឿងវ៉ាក់សាំងត្រូវបានគិតគូរម៉ត់ចត់ខ្លាំងណាស់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានវ៉ាក់សាំងសន្យា ប្រមាណជាង៣៥លាន ប៉ុន្តែដោយសារមានបទពិសោធន៍ សម្តេចឱ្យដកអ្វីដែលជាការសន្យាផ្តល់វ៉ាក់សាំងចេញពីការគិតរបស់កម្ពុជា ហើយយកចិនជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង ដោយទុកប្រទេសដទៃជាការគាំទ្រ
* សម្តេចតេជោ ហ៊ុន សែន ឱ្យក្រលែកមើលប្រទេសដែលរង់ចាំការសន្យាផ្តល់វ៉ាក់សាំងរបស់ប្រទេសមួយចំនួន ដែលមកដល់ពេលនេះ បានទទួលតិចតួចណាស់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សំណាងល្អណាស់ នៅក្នុងគណៈរដ្ឋមន្រ្តីរបស់ខ្ញុំ ទោះបីជារបបប្រធានដឹកនាំក៏ដោយ ប៉ុន្តែមានការពិគ្រោះយោបល់ និងមានកុងសង់ស៊ីស ក្នុងការសម្រេចរឿងនយោបាយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មកដល់ពេលនេះវ៉ាក់សាំងមាននៅក្នុងប្រទេសយើង មានចំនួនសរុបជាង ១៩លានដូសហើយ បូកទាំងការមកដល់ព្រឹកនេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងនឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ១ជាង ២៦.៥លានដូស
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់រឿងមិនចេញទទួលផ្ទាល់វ៉ាក់សាំងអាមេរិក ដោយបញ្ជាក់ថា សម្តេចនឹងចេញទទួលជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ដោយផ្ទាល់ តែសម្រាប់វ៉ាក់សាំងជំនួយទ្វេភាគីប៉ុណ្ណោះ តែជំនួយតាមខូវ៉ាក់ គឺត្រឹមរដ្ឋមន្រ្តីសុខាភិបាលគ្រប់គ្រាន់ហើយ ព្រោះកម្ពុជាក៏បានផ្តល់ថវិកាទ្រទ្រង់ដែរ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យទិញរថយន្តដឹកវ៉ាក់សាំងចំនួន៤០គ្រឿងថែមទៀត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនទទួលបានវ៉ាក់សាំង១លានដូស ចាក់ឱ្យអស់១លានភ្លាមៗទេ គឺចាក់តែពាក់កណ្តាលប៉ុណ្ណោះ ព្រោះត្រូវគិតលើការខូចខាត និងបញ្ហាផ្សេងៗទៀត
* សម្តេចតេជោ ហ៊ុន សែន៖ ហ៊ុន សែន អត់កាន់លទ្ធិណា ក្រៅពីលទ្ធិជាក់ស្តែងនិយមទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងរបស់ចិន ទោះជាននរណាថាយ៉ាងម៉េចក៏ថាចុះ ប៉ុន្តែចិនបានចាក់វ៉ាក់សាំង១៥០០លានដូសដល់ប្រជាជនគេហើយ ហើយវ៉ាក់សាំងចិន បានបញ្ជូនជាជំនួយទៅក្រៅប្រទេសប្រមាណ២០០ទៅ៣០០លានដូស
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងចិនងាយទុក ដោយសារតែទាមទាររក្សាត្រឹមតែ២អង្សារក្រោម០
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិនទាត់ចោលជំនួយពីប្រទេសណាឡើយ ប៉ុន្តែយើងត្រូវរកប្រភពវ៉ាក់សាំងឱ្យច្បាស់ ដែលជាការជ្រើសរើសប្រភពត្រូវ ហើយអាចជួយយើងបាន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានសាច់ប្រាក់សន្យំ ដែលអាចទិញបានភ្លាមៗ នៅពេលចុះកិច្ចសន្យាទិញវ៉ាក់សាំង បើគ្មានសាច់ប្រាក់ក្នុងដៃទេ គឺអត់ទិញបានទេ
* សម្តេចតេជោ ហ៊ុន សែន រិះគន់រឿងប្រទេសមួយដែលឱ្យកម្ពុជាកក់លុយទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយមិនបញ្ជាក់ថា វ៉ាក់សាំងមកដល់ពេលណា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ដំណើរការចាក់វ៉ាក់សាំងទាំងគ្រូពេទ្យ យោធា និងមានអាជ្ញាធរក្រោមជាតិធ្វើការប្រកបដោយការទទួលខុសត្រូវ
* សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យមេដឹកនាំក្រុមប្រឆាំងដែលញុះញង់រឿងវ៉ាក់សាំង ឱ្យមើលពីចលនាពលរដ្ឋមកទទួលយកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ជាង៧លាននាក់ហើយ
* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីឱ្យពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ទោះបីជាទទួលបានវ៉ាក់សាំងហើយក៏ដោយ
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យលោកស្រី ឱ វណ្ណឌីន សិក្សាស្រាវជ្រាវ រឿងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ហើយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចបែរជាធូរស្រាលទាំងជំងឺរបស់គាត់ថែមទៀត
* សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីសារសំខាន់ នៃការចាក់វ៉ាំក់សាំងបង្ការជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន៖ រឿងចាក់វ៉ាក់សាំងឱ្យក្មេងអាយុក្រោម១២ឆ្នាំ គឺយើងត្រូវរង់ចាំមើល WHO និងសកម្មភាពប្រទេសដទៃជាមុនសិន ប៉ុន្តែជាបំណងគឺខ្ញុំចង់ឱ្យចាក់ចន្លោះអាយុពី១០ ទៅ១១ឆ្នាំ ដើម្បីឱ្យបានគម្រប់១៣លាននាក់ នៃចំនួនប្រជាជន
* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមដើម្បីត្រៀមចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្រាប់សម្តេចដែលចាក់វ៉ាក់សាំង AstraZeneca គឺប្រហែលចាក់ដូសទី៣ បើមិនចាក់ស៊ីណូហ្វាម គឺស៊ីណូវ៉ាក់
* សម្តេចតេជោ ហ៊ុន សែន៖ បើដូចពាក្យគេនិយាយ ប្រហែលជារដ្ឋាភិបាលកម្ពុជា ស្លាប់តាំងពីឆ្នាំមុនម្ល៉េះ ប៉ុន្តែរដ្ឋាភិបាលនៅតែអាចបន្តសកម្មភាពរបស់ខ្លួនបានទៅមុខទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រភពចំណូលចំនួន៥ប្រភេទ ដែលទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងបរិបទកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៧ខែមកនេះ កម្ពុជាប្រមូលពន្ធបាន ៣០៦០លានដុល្លារអាមេរិកហើយ ដោយអាចនឹងឡើងដល់១ឆ្នាំ ៥ពាន់លានដុល្លារ ទោះបីជាកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនទាន់បានស្នើសុំប្រទេសម្ចាស់បំណុលរឿងផ្អាកសងលុយទេ ហើយក្នុងអំឡុងពេលកូវីដ១៩នេះ កម្ពុជាក៏មិនទាន់បានស្នើខ្ចីលុយនរណាទៀតដែរ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំណូលជាប្រចាំខែរបស់កម្ពុជាបច្ចុប្បន្ន ប្រហែល៤០០លានដុល្លារ ហើយប្រាក់ខែមន្រ្តីរាជការ នៅតែអាចបើក២អាទិត្យម្តងបាន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កុំគិតថារដ្ឋាភិបាលនេះ កញ្ជើធ្លុះនោះ !
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាសន្សំសាច់ប្រាក់បានប្រមាណ៣ពាន់លានដុល្លារ មុនកូវីដ១៩ មកដល់ ប៉ុន្តែមកដល់ពេលនេះ យើងចាយអស់ប្រហែល១ភាគ៣ ប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំណាយកម្ពុជាពេលនេះ មិនទាន់រំខានដល់លុយ២ពាន់លាន និងមាស ដែលកម្ពុជាទុកនៅក្រៅប្រទេសទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនទាន់មានមនុស្សដេកស្លាប់តាមផ្លូវដូចប្រទេសដទៃទេ ហើយខ្ញុំនៅតែចិញ្ចឹមចិត្តផ្តល់នូវក្តាមឈូ ដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅលើលោកនេះ ព្រះមហាក្សត្រដែលក្រជាងគេ គឺព្រះមហាក្សត្រកម្ពុជា ប៉ុន្តែជាព្រះមហាក្សត្រដែលយក ព្រះទ័យទុកដាក់ខ្លាំងចំពោះប្រជារាស្រ្តខ្លាំងជាងគេ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនកំណត់ពេលវេលាក្នុងការកាន់អំណាចជានាយករដ្ឋមន្រ្តី
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការរំខានរបស់កូវីដ១៩ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មិនសម្រេចតាមផែនការ សូម្បីតែកម្ពុជាដែលធ្លាប់ដាក់កំណើន៤ភាគរយ នៅសល់ត្រឹម២.៥ភាគតែប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យអាទិភាព ក្នុងការជំរុញសេដ្ឋកិច្ច នៅក្នុងបរិបទកូវីដ១៩នេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះ ទោះបីជាការនាំអង្ករទៅក្រៅប្រទេសមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវរបស់កម្ពុជា ទៅវៀតណាម បានកើនឡើងលើស២០០ភាគរយ
* សម្តេចតេជោ ហ៊ុន សែន រំពឹងទុកថា នៅពេលវ៉ាក់សាំងចាក់គ្របដណ្តប់ហើយនោះ គឺធ្វើឱ្យវិស័យទេសចរណ៍អាចបើកឡើងវិញនៅពេលណាមួយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចខ្លាំងរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំង គឺការចាក់ប្រមូលផ្តុំ ដើម្បីបង្កើនភាពស៊ាំ នៅក្នុងមូលដ្ឋាន ដោយមិនចាក់រាយប៉ាយដូចប្រទេសមួយចំនួន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជនណាដែលព្រហើនល្មើសវិធានការមិនស្តាប់តាមការណែនាំត្រូវអនុវត្តច្បាប់
* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ជំងឺកូវីដ១៩ នឹងមិនបញ្ចប់ទេ ដូច្នេះមានតែការរស់នៅតាមបែបគន្លងថ្មីប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល ចែករំលែកឧករណ៍ធ្វើតេស្តរហ័សទៅកាន់មន្ទីរពទ្យឆ្ងាយៗ ដើម្បីធ្វើតេស្តដល់ជនដែលខ្វះលទ្ធភាពធ្វើតេស្ត ពេលទៅរកសេវាព្យាបាល
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេ ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួន និងជនបរទេស ដូចកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការធ្វើតេស្តរបស់រដ្ឋមិនឲ្យយកលុយដាច់ខាត ហើយស្នើឲ្យមន្ទីរពេទ្យឯកជនកុំយកថ្លៃធ្វើតេស្ដរហ័សថ្លៃពេក
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរកឃើញដំណក់ប្រេងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនៅកម្ពុជា បានបរាជ័យហើយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សំណាងហើយដែលកម្ពុជាមានរ៉ែមាស ដោយក្នុងរយៈពេលមួយខែ កម្ពុជាចម្រាញ់មាសបាន១៣៧គីឡូ បច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ថ្ងៃនេះយើងមានមោទនភាព ដែលអាចធ្វើការងារមួយ ដែលប្រទេសផ្សេងៗមិនទាន់ធ្វើ នោះគឺចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យចន្លោះពី១២ ដល់១៧ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជានៅតែបន្តរួមដៃជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសជិតខាង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងដែលវាយប្រហារចំពោះលើអ្នកដែលចាកចេញពីខ្លួន ដោយបញ្ជាក់ថា ហ៊ុន សែន គ្មានប្រាក់ទិញក្បាលនរណាទេ ហ៊ុន សែន មានតែប្រាក់ដើម្បីជួយប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន៖ ខ្មែរនៅក្នុងស្រុកមិនចេះជេរបញ្ចោរគ្នាទេ តែខ្មែរនៅក្រៅស្រុកមួយចំនួនជេរបញ្ចោរគ្នាឡាយតាមហ្វេសបុក
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្តេចមានថ្ងៃកំណើតពី គឺ៤មេសា ១៩៥១ និង៥សីហា ១៩៥២ ប៉ុន្តែថ្ងៃកំណើតពិត គឺថ្ងៃ៥សីហា១៩៥២
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដ៏រាបណាកូវីដ១៩ មិនទាន់ចប់ ប្រទេសណាក៏ដោយក៏មិនត្រូវអឿដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើប្រទេសទាំងអស់មិនទាន់សុវត្ថិភាពពីកូវីដ១៩ កម្ពុជាក៏មិនទាន់មានសុវត្ថិភាពដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅពេលចាក់ដូសទី៣ សូមកុំភ្លេចអ្នកសារព័ត៌មាន
* សម្ដេចតេជោ ហ៊ុន សែន បានប្រដៅទៅមេដឹកនាំសង្គមស៊ីវិល ដែលរិះគន់រាជរដ្ឋាភិបាលថា ក្លាយជាមេអំបៅកុំភ្លេចភាពជាដង្កូវ
* សម្តេចតេជោ ហ៊ុន សែន បង្ហើបពីការមិនស្នើឱ្យ អតីតថ្នាក់ដឹកនាំក្រុមប្រឆាំង២រូប ដើម្បីទទួលបាននីតិសម្បទានយោបាយ
* សម្តេចតេជោ ហ៊ុន សែន៖ មនុស្សងាប់ទើបអត់អារម្មណ៍ ខ្ញុំជាមនុស្សខ្ញុំមានអារម្មណ៍
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាចាប់ពីពេលនេះទៅ សម្រាប់អតីតថ្នាក់ដឹកនាំ CNRP ដែលស្នើសុំសិទ្ធិធ្វើនយោបាយ នឹងត្រូវពិចារណាសិន មិនត្រូវឱ្យស្រួលដូចកន្លងទៅទេ
* សម្ដេចតេជោ ហ៊ុន សែន បង្ហើបថាការអនុញ្ញាតឱ្យសត្វតោត្រឡប់ទៅផ្ទះវិញ មានការរួមចំណែកពីខ្មែរនៅក្រៅប្រទេសឈ្មោះ ចិត្រា
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសន្តរកថា នៅវេលាម៉ោង១១៖៥២នាទីព្រឹកនេះ ជាមួយនឹងការប្រកាសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យអាយុចន្លោះ១២ ដល់ ១៧ឆ្នាំ៕