(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានសេចក្តីជូនដំណឹងស្តីពីការផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមរដ្ឋបាលខេត្ត បានឱ្យដឹងថា សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលនឹងត្រូវបញ្ជូនមកចាក់ជូនប្រជាពលរដ្ឋនៅស្រុកទាំង២នេះ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ គឺជាប្រទេសវ៉ាក់សាំង Johnson & Johnon ដែលជាប្រភេទចាក់តែមួយដូស៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបសរដ្ឋបាលខេត្តកំពង់ធំ៖