(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានចេញសេចក្តីសម្រេចដាក់ឃុំជាំក្សាន្ត ជា «តំបន់ក្រហម» និងឃុំមរកត ឃុំទឹកក្រហម និងឃុំរំដោះស្រែ ជា «តំបន់លឿងទុំ» នៅស្រុកជាំក្សាន្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖