Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងធម្មការ៖ ការជួសជុលរបង និងសាងសង់ក្លោងទ្វារ ពុទ្ធសាសនបណ្ឌិត្យ បាន៦០ភាគរយហើយ

25-03-2016 10:15

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា ការជួសជុលរបង និងសាងសង់ក្លោងទ្វារ ពុទ្ធសាសនបណ្ឌិត្យ បាន៦០ភាគរយហើយ  នឹងបន្តរហូតបានចប់សព្វគ្រប់។

លោក សេង សុមុនី បានបញ្ជាក់ថា «ក្នុងនាមអ្នកនាំពាក្យ ក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងជម្រាបជូនដំណឹង ស្តីពីការ ជួសជុលរបង និងសាងសង់ក្លោងទ្វារ ពុទ្ធសាសនាបណ្ឌិត្យ ឡើងវិញតាមកិច្ចសន្យា របស់ក្រុមហ៊ុន ណាហ្គាវើល និងក្រសួងធម្មការ និងសាសនាការងារនេះភាគី ក្រុមហ៊ុន បានធ្វើការចាប់ផ្តើមជួសជុល របងហើយ កាលពីថ្ងៃទី១១ ខែមីនា ដូចអ្វីដែលខ្ញុំព្រះករុណា ខ្ញុំបានប្រគេនដំណឹង ចំនួន២លើក តាមសារព័ត៌មាន Fresh News»

លោកបានបន្តទៀតថា «នៅថ្ងៃនេះ ក្រសួងសូមធ្វើការផ្សព្វផ្សាយម្តងទៀត ដើម្បីបានជ្រាប។ ទន្ទឹមនឹងនោះថ្មីៗនេះទទួលបាន ព័ត៌មានថា មានបណ្តាញសារព័ត៌មានមួយចំនួន មិនទាន់បានជ្រាបអំពីការងារនេះ ដូច្នេះក្រសួងសូមធ្វើការបំភ្លឺម្តងទៀត ដើម្បីបានជ្រាបម្យ៉ាងទៀត ចំពោះការងារនេះ»

អ្នកនាំពាក្យលោក សេង សុមុនី បានបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមកិច្ចសន្យា ជួសជុលរបង មកដល់ពេលនេះបាន៦០% ហើយ នឹងកំពង់បន្តរៀងរាល់ថ្ងៃ រហូតដល់ចប់សព្វគ្រប់មិនឲ្យខកខាន៕