(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី រកអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួនសរុប៧៥១នាក់, ព្យាបាលជាសះស្បើយ ៥៥៨នាក់ និងស្លាប់៥នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖