(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការកំណត់ភូមិឡអិដ្ឋជា «តំបន់លឿងទុំ» ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយកំណត់ភូមិឡអិដ្ឋជា «តំបន់លឿងទុំ»

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖