(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណ អ្នកកើតជំងឺកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីករណីជាសះស្បើយអ្នកជំងឺចំនួន៨៩នាក់ និងស្លាប់៤នាក់ផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕