(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៥៨ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៤៣នាក់។
ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៥៨នាក់ ក្នុងនោះអ្នកជំងឺចំនួន ៤៦នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១២នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៨០៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៤៤៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៣៦០ករណី បានព្យាបាលជាសះស្បើយចំនួន ៨៩៦នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៩០១នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖