Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ប្រារព្ធទិវាវប្បធម៌ប្រចាំឆ្នាំ នៅទឹកដីស្រុកឆែប បង្កើនកិច្ចសហការទំនាក់ទំនង

25-03-2016 10:05

(ព្រះវិហារ)៖ ខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់ បានប្រារព្ធរៀបចំទិវា វប្បធម៌ប្រចាំឆ្នាំដែលធ្វើទ្បើង នៅលើទឹកដីឃុំកំពង់ស្រទ្បៅ១ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបង្កើនកិច្ចសហការ និងទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែខ្លាំង ជំរុញបង្កើនជីវភាពរបស់ប្រជាជន នៃខេត្តទាំង២ នៅតាមខ្សែបន្ទាត់ព្រំដែន។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះហារ និងលោកស៊ុមសានិត វុឌ្ឍិវង្ស អភិបាលរង ខេត្តចំប៉ាសាក់  ព្រមទាំងមានការចូលរួមពីពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្រុមកីទ្បាអ៊ុទូកយ៉ាងច្រើនកុះករ។

គួរកត់សំគាល់ថា ក្នុងទិវាវប្បធម៌ដែលផ្លាស់ប្តូរវេណ ធ្វើជាម្ចាស់ផ្ទះ១ឆ្នាំម្តងនោះមាន រៀបចំឲ្យមាន ពិធីតាំងពិពណ៍ ការសំដែងសិល្បៈរួមគ្នា ការររៀបចំកីទ្បា (បេតង់ បាល់ទះ ប្រដាល់ និង អ៊ុំទូក)។

ពិធីប្រណាំងទូកចំណុះ២២នាក់ បានចាប់ផ្តើមក្រោមសំរែកហ៊ោកងរំពង ពីប្រជាជនទាំងសងខាង នៃដងទន្លេមេគង្គ លើរបស់ខេត្តព្រះវិហារ ដែលញ៉ុំងឲ្យមានការសប្បាយរីករាយយ៉ាងខ្លាំង៕