(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីព្រឹក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងថែរក្សាសន្តិភាព និងពហុសាសន៍ (ACO) បានបិទវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរ២០១៦ ដែលបានការអញ្ជើញចូលរួមជាអធិបតី នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក លោក វិល្លៀមហឺត (WILLAIM HEIDT) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា, ឧត្តមសេនីយ៍ទោ ថូតម៉ាក់ខេវវី (TODD Mc.CAFFREY) មេបញ្ជាការរង កងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក និងសេនានុពន្ធប្រចាំកម្ពុជា ។
ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផល លំហាត់ហដោហ្វឹកហ្វឺនឆ្មាំអង្គរ២០១៦ ដែលអានដោយ ឧត្តមសេនីយ៍ឯក ច័ន្ទ សុភ័ត្រ្តា មេបញ្ជាការរងកងទ័ពជើងគោក ប្រធានអនុគណ:កម្មការដឹកនាំធ្វើលំហាត់មតិលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ថូត ម៉ាត់ខាវវី មេបញ្ជាការរង កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និងចំណាប់អារម្មណ៍របស់ WILLAIM HEIDT ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជាស្ដីពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងដំណើរការធ្វើលំហាត់ឆ្មាំអង្គរ២០១៦ ដែលបានបន្ថែមមុខវិជ្ជាផ្នែកស៊ើបការណ៍ប្រើប្រព័ន្ធទំនើប (យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកដ្រូន)។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានផ្ដាំផ្ញើដល់កម្មសិក្សាការីអាមេរិក និងកម្ពុជារាល់សកម្មភាពហ្វឹកហ្វឺនក៏ដូចជា អនុស្សាវរីយ៍ទាំងឡាយប្រែក្លាយជាសាមគ្គី មិត្តភាភាព សហប្រតិបត្តិការល្អ ពិសេសដល់យោធិន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវប្ដេជ្ញាអនុវត្តអនុសាសន៍ ០៩ ចំណុចរបស់សម្ដេចតេជោ ថ្លែងក្នុងពិធី បិទសិក្ខាសិលាបូកសរុបការងារកែទម្រង់៥ឆ្នាំ ក្រោយពីចប់ពីធីបិទវគ្គ ឧត្តមសេនីយ៍ឯក ច័ន្ទ សុភ័ត្រ្តា និងឧត្តមសេនីយ៍ទោ ថូត ម៉ាក់ខេវវី បានធ្វើសន្និសិទកាសែត ស្ដីពីដំណើរការនៃលំហាត់ឆ្មាំអង្គរ២០១៦៕