Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុក ស៊ុយ ប្រកាសធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ពីមូលហេតុ ដើរចេញពីបក្សសំបុកឃ្មុំ និងបង្កើតគណបក្សថ្មី

25-03-2016 09:59

(ភ្នំពេញ)៖ លោក អ៊ុក ស៊ុយ អតីតសមាជិកជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ដែលបានទៅធ្វើជាអគ្គលេខាធិការ នៃគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាថ្មីៗនេះ បានចាកចេញពីគណបក្សនេះទៀតហើយ។

លោក អ៊ុក ស៊ុយ បានឱ្យដឹងថា លោក នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីបញ្ជាក់ពីមូលហេតុទាំងអស់ ដែលក្នុងនោះ មានមូលហេតុដែលលោកចាកចេញពី គណបក្សសង្រ្គោះជាតិផង មូលហេតុដែលលោកចាកចេញ ពីគណបក្សសំបុកឃ្មុំផង និងមូលហេតុដែលលោក បង្កើតគណបក្សថ្មី មួយទៀតផង។

បន្ទាប់ពីចាកចេញពីគណបក្សសំបុកឃ្មុំ នាថ្មីៗនេះ លោក អ៊ុក ស៊ុយ បានប្រាប់ Fresh News  ឱ្យដឹងថា លោកបង្កើតគណបក្ស មួយឈ្មោះថា ខ្មែរដើម្បីខ្មែរ។ ទោះជាយ៉ាងណាអតីតសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិរូបនេះ បានព្រលយថា លោកនឹងមិនត្រឡប់ចូលគណបក្សសង្រ្គោះជាតិវិញឡើយ៕