(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៥៧ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៨០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៥៧នាក់ ក្នុងនោះអ្នកជំងឺចំនួន ៣៧នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ២០នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៧៤៧ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៣៩៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៣៤៨ករណី បានព្យាបាលជាសះស្បើយចំនួន ៨៥៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៨៨៦នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖