(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២៥នាក់ ក្នុងនោះជាពលករមកពីប្រទេសថៃចំនួន ២២នាក់ ជាសះស្បើយចំនួន ១១១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងស្លាប់ចំនួន៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន ៣,១៦៦នាក់ ព្យាបាលជាសះស្បើយចំនួន ១,៩៣០នាក់ ស្លាប់ចំនួន ៤០នាក់ និងកំពុងព្យាបាលចំនួន១,១៩៦ នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖