(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបន្តបិទផ្សារពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប, ផ្សារកំពង់ក្តី នៅស្រុកជីក្រែង និងផ្សារដំដែក នៅស្រុកសូទ្រនិគម រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា គោលបំណងបន្តបិទផ្សារនេះ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កា់តជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការសម្រេចជាថ្មី៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖