(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួលអំណោយពីលោកឧកញ៉ា អ៊ឹង គីមហុង ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន TLL ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១០,០០០ ម៉ាស់ និងអង្ករចំនួន០៥តោន សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន TLL ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្ត ក្នុងបរិបទនៃជំងឺរីករាលដាលនៃជម្ងឺកូវីដ-១៩។ លោកបានលើកថា ការឧបត្ថម្ភមកដល់រដ្ឋបាលខេត្ត គឺជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាដែលនឹងត្រូវបញ្ជូន ទៅដល់ជនរងគ្រោះនានាតាមតំបន់ក្នុងខេត្តកំពង់ស្ពឺទាំងអស់។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តកំពង់ស្ពឺ គឺជាការធ្វើសប្បុរសធម៌ដល់ជនទុរគតដែលងាយនឹងរងគ្រោះអំពីជំងឺកូវីដ-១៩ ដែលជា ការជួយគ្នាទៅវិញទៅមកពេលរងគ្រោះ។
លោកបានអំនាវពាវឲ្យសប្បុសជនចូលរួមផ្តល់ជាអំណោយសម្រាប់ជួយ ដល់ជនងាយរងគ្រោះដោយករណីផ្សេងៗក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តកំពង់ស្ពឺ៕