(ភ្នំពេញ)៖ គណៈគ្រប់គ្រងវិទ្យាល័យច្បារអំពៅ នៅថ្ងៃទី៣០ ខែកក្កដានេះ បានអំពាវនាវដល់អតីត សិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជន ជួយឧបត្ថម្ភជាថវិកា ដើម្បីដំណើរការសាងសង់ ក្លោងទ្វារវិទ្យាល័យ។
ក្នុងសេចក្តីអំពាវនាវនេះ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
យើងខ្ញុំទាំងអស់គ្នា ជានាយកវិទ្យាល័យ និងគណៈនាយកគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យច្បារអំពៅ សូមអំពាវនាវមិត្តភក្តិទាំងអស់ ចូលរួមកសាងខ្លោងទ្វារវិទ្យាល័យ ដែលយើងកំពុងសាងសង់ ហើយមានការខ្វះខាតថវិកាមួយចំនួន។
ដោយហេតុសាលាត្រូវការសាងសង់ក្លោងទ្វារថ្មី ដែលមាន បណ្តោយ 14,5ម៉ែត្រ និងកំពស់ 7,5ម៉ែត្រ ឲ្យបានគត់ហ្មត់ ដើម្បីរក្សានូវសុខភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងលើកកម្ពស់ សោភ័ណភាព សាលារៀន ស្របតាមកម្មវិធីបណ្តុះបណ្តាលសិស្ស ហើយខ្វះថវិកាសាងសង់។
ដូចនេះគណៈគ្រប់គ្រងវិទ្យាល័យ សូមអំពាវនាវដល់អតីត សិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ មេត្តាជួយ ឧបត្ថមជាថវិកា ដើម្បីដំណើរការសាងសង់ «ក្លោងទ្វាវិទ្យាល័យ» ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះតទៅ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់ សិស្សានុសិស្សជំនាន់ក្រោយបានឃើញ និងបានប្រើប្រាស់រាល់ថ្ងៃ។
គណៈគ្រប់គ្រងវិទ្យាល័យសង្ឃឹម និងជឿជាក់ថា អតីតសិស្ស មាតាបិតា និងអាណាព្យាបាល សប្បុរសជនទាំងអស់ ពិតជាចូលរួមជួយឧបត្ថម្ភក្នុងការសាងសង់ក្លោងទ្វានេះជាពុំខាន។
សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ វិទ្យាល័យច្បារអំពៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្លោងទ្វាវិទ្យាល័យនេះ គិតជាទឹកប្រាក់ស្មើនឹងជាង ៣៣ម៉ឺនដុល្លារអាមេរិក (33,333$)។ ទំនាក់ទំនងចូលរួមថវិកា 089 596 666 / 097 254 6666 ឬចូលរួមតាម ABA នាយកសាលា 001166287 Hieng Sokheng ៕