(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣០ខែ កក្កដា ឆ្នាំ២០២១នេះ ជូនដំណឹងស្ដីពី ស្ត្រីជនជាតិ ខ្មែរម្នាក់ អាយុ៨០ឆ្នាំកើតជំងឺកូវីដ១៩ បានស្លាប់។
ក្នុងលិខិតរដ្ឋបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា «ស្រ្តីជនជាតិខ្មែរ ឈ្មោះ ស៉ឹម ហៀក អាយុ ៨០ ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ស៉ឹម ហៀក បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល ហើយក្រុមគ្រូពេទ្យជំនាញ បានយកសំណាកមកធ្វើតេស្តរហ័សរកឃើញមានផ្ទុកកូវីដ១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ទោះក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះតាមបច្ចេកទេសយ៉ាងណា ក៏មិនអាចជួយបាន៕