Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី២៤ ខែមីនា៖ រថយន្តប្រណីត Mercedes Benz ជាច្រើន​ម៉ូឌែល នឹងដាក់តាំង​បង្ហាញ១ថ្ងៃ នៅសណ្ឋាគារ​សូហ្វ៊ីតែល

24-03-2016 19:50

(ភ្នំពេញ)៖ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយ រថយន្តម៉ាក Mercedes Benz បានរៀបចំកម្មវិធីដាក់តាំងបង្ហាញផ្តាច់មុខ រថយន្តប្រណីត Mercedes Benz ជាច្រើនម៉ូឌែល នៅសណ្ឋគារភ្នំពេញ នាថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ១០៖០០ព្រឹក រហូតដល់ម៉ោង៦៖០០ល្ងាច។

ក្រុមហ៊ុនអះអាងថា នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជាតាមរយៈ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូអិលធីឌី  បាន ដាក់តាំងបង្ហាញផ្តាច់មុខ រថយន្តប្រណីត ជាច្រើនម៉ូឌែលម៉ាក Mercedes Benz ជាសាធារណៈសេរី ជូនដល់ ប្រជាពលរដ្ឋបានទស្សនា។

រថយន្តម៉ាក Mercedes Bens សុទ្ធតែមានលក្ខណៈពិសេសដូចៗគ្នា ។ រថយន្តទាំងអស់ផលិត ឡើងស្របតាមស្តង់ដារអន្តរជាតិ ដែលមានការត្រួតពិនិត្យល្អបំផុតពីវិស្វករ។ រថយន្តដ៏ជំនាញលំដាប់ថ្នាក់ពិភពលោកទាំងនេះ បានផលិត ពីប្រទេសអាឡឺម៉ង់ ដើម្បីធានាគុណភាព សុវត្ថិភាព និងលក្ខណៈបច្ចេកទេសផ្សេងៗប្រកប ដោយការជឿទុកចិត្ត១០០ភាគរយ៕