(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,១០៧,៥២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤២,២២៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៣៣១,២០៦នាក់ (ស្លាប់ ៩០,៥៥២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៧២,២៨៧នាក់ (ស្លាប់ ២៧,៥៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៧៨,៦៤៦នាក់ (ស្លាប់ ៨,៧២៥នាក់)
* ថៃ ឆ្លងចំនួន ៥៦១,០៣០នាក់ (ស្លាប់ ៤,៥៦២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៨៩,៣៣៣នាក់ (ស្លាប់ ៨,៥៥២នាក់)
* វៀតណាម ឆ្លងចំនួន ១២៨,៤១៣នាក់ (ស្លាប់ ៨៦៣នាក់)
* កម្ពុជា ឆ្លងចំនួន ៧៥,៩១៧នាក់ (ស្លាប់ ១,៣៥០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៧២២នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥,៦៧៥នាក់ (ស្លាប់ ៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕