(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៦៥នាក់ ខណៈជាសះស្បើយ ៦៩៤នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩៦លាន ៧០ម៉ឺននាក់ ស្លាប់ជាង ៤លាន ២០ម៉ឺននាក់ និងជាសះស្បើយជាង ១៧៨លាន ១១នាក់!
៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.០០លាននាក់ ស្លាប់ជាង ១៣.៩ម៉ឺននាក់
៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៧,០៤៣,៩៦៩នាក់ (គិតត្រឹមថ្ងៃទី២៨ ខែកក្កដា)
៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៨៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
៧៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣
៨៖ កំណត់ត្រាថ្មីនៅថៃ! រកឃើញអ្នកឆ្លងកូវីដ-១៩ជាង «១៧,៦០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ «១៦៥នាក់ទៀតស្លាប់» ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
៩៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
១០៖ ទិន្នន័យថ្មីរបស់ Pfizer បានបង្ហាញថា ការចាក់ដូសទី៣ ជួយបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta
១១៖ អង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ Astra Zeneca ចំនួន ៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា
១២៖ មីយ៉ាន់ម៉ា ដង្ហោយសុំជំនួយពីសហគមន៍អន្តរជាតិ យកមកដោះស្រាយវិបត្តិកូវីដ-១៩
១៣៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទព្រំដែនជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល ជាមួយខេត្តស្រះកែវ ប្រទេសថៃ រយពេលៈ១៤ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ
១៤៖ ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៤៩នាក់ទៀត ក្រោយវីរុសបម្លែងថ្មី Delta បង្ហាញវត្តមាននៅទីក្រុង ណានជីង
១៥៖ រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន
១៦៖ លោក ឌូតឺតេ៖ «បើអ្នកមិនចង់ជួយប្រទេសនេះ ដោយការចាក់វ៉ាក់សាំង ដូច្នេះសូមកុំចេញពីផ្ទះ»
១៧៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ការចាក់វ៉ាក់សាំងតែមួយមុខ មិនអាចធ្វើឲ្យទីក្រុងស៊ីដនី រួចផុតពីការបិទខ្ទប់ឡើយ»
១៨៖ មីយ៉ាន់ម៉ាចាក់វ៉ាក់សាំងឲ្យអ្នកទោសរាប់រយនាក់ ដើម្បីទប់ស្កាត់ការផ្ទុះកូវីដ-១៩ នៅក្នុងពន្ធនាគារ
១៩៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.២រ៉ិចទ័រ វាយប្រហារក្បែររដ្ឋ Alaska របស់អាមេរិក, មានការបារម្ភថា វាអាចបង្ករលកស៊ូណាមិ
- ព័ត៌មាន Fresh News Plus
១៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក អនុញ្ញាតឱ្យតែបុគ្គលិក ដែលចាក់វ៉ាក់សាំងកូវីដ១៩រួចហើយប៉ុណ្ណោះ ទើបអាចចូលធ្វើការបាន
២៖ ទីផ្សារបាល់ទាត់អឺរ៉ុប ខាតបង់ទឹកប្រាក់ប្រមាណ ៣.៤ពាន់លានដុល្លារ ដោយសារ COVID-19
៣៖ U23 ប្រេស៊ីល ឡើងទៅការពារមេដាយមាសជាបន្តទៀត នៅព្រឹត្តិការណ៍ Tokyo Olympic Games 2020
៤៖ បន្ទាប់ពីជួលក្រុម BTS ពង្រីកម៉ាកសញ្ញារបស់ខ្លួន ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ «McDonald» កើនឡើងជិត ៥.៩ពាន់លានដុល្លារ
៥៖ Twitter ចាប់ផ្តើមសាកល្បងមុខងារ Shopping ខណៈ Facebook កំពុងកើបលុយពីមុខងារមួយនេះ
៦៖ Facebook ទទួលបានប្រាក់ចំណូលជាង ២៩ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ ខណ:ចំនួនអ្នកប្រើប្រាស់កើនឡើងយឺត
៧៖ ឃើញសាររើសអើងជាតិសាសន៍ ក្លិបបាល់ទាត់ Portsmouth សម្រេចបណ្តេញកីឡាករយុវជន ៣នាក់ចេញតែម្តង
_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)