(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៩ ខែកក្កដានេះ។
រដ្ឋបាលខេត្តបានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំនេះ នឹងប្រព្រឹត្តឡើងវេលាម៉ោង ៩៖០០នាទីព្រឹក តទៅ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់លោក គួច ចំរើន៖