(ភ្នំពេញ)៖ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នៅកម្ពុជា (EuroCham) នឹងបើកកិច្ចសន្ទនា ដ៏ពិសេសមួយស្តីពីពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ផូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃ រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា ធុរជន និងអ្នកសេដ្ឋកិច្ចល្បីៗជាតិ-អន្តរជាតិផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ដែល Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យ ដឹងថា កិច្ចសន្ទនានេះ នឹងធ្វើឡើងជាក្រុមៗ ដោយផ្តល់ទស្សនវិស័យ ចំពោះកម្ពុជា ក្នុងភាពជាអ្នកវិនិយោគប្រកបដោយគោលដៅ រួសរាយរាក់ទាក់ ជាពិសេសសម្រាប់សហភាពអឺរ៉ុប និង បង្ហាញខ្លីៗនូវលក្ខណៈប្រកួតប្រជែងរបស់កម្ពុជា ក្នុងចំណោមបរិបទថ្មី នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
លោក សុខ ចិន្តាសុភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នឹងធ្វើជាប្រធាន នៃកិច្ច ប្រជុំពិភាក្សាស្តីពីពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប ខាងលើនេះ ហើយក៏នឹងចូលរួមក្នុងក្រុមពិភាក្សាកម្រិតខ្ពស់ផងដែរ។
ជាកិច្ចបញ្ចប់ EuroCham ធ្វើបទបង្ហាញជាសាធារណអំពី White Book ដំបូងរបស់ខ្លួន ដែលជាការផ្តល់មតិយោបល់លើនយោបាយ ដែលត្រូវបានបង្កើតឡើងរយៈពេលពេញមួយឆ្នាំស្តីពីពិគ្រោះយោបល់ជាមួយសមាជិករបស់យើង ដើម្បីប្រឹងប្រែងជួយដល់រាជរដ្ឋាភិ បាលក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕