(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងពីការផ្លាស់ប្តូរម៉ោងធ្វើការ ជាបណ្តោះអាសន្ន សម្រាប់មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើបអ៉ីអន១ ផ្សារទំនើបអ៉ីអន២ និងផ្សារទំនើប ជីបម៉ុងណូរ៉ូមល រយៈពេល១៤ថ្ងៃ។
នៅក្នុងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹង ទៀតថា និងផ្លាស់ប្តូរម៉ោងធ្វើការជាបណ្តោះអាសន្ន ទៅម៉ោង៩៖០០ព្រឹក ដល់ម៉ោង៨៖០០យប់វិញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ៕