ព្រះរាជអាជ្ញា ដឹកនាំមន្ត្រីកំាកុងក្រូលខេត្តបាត់ដំបង ចុះបង្រ្កាបដេប៉ូ ដែលលួចនាំចូលផលិតផល ម៉ាក ZUMMER
24-03-2016 18:06
(បាត់ដំបង)៖ ដោយមានការដាក់ពាក្យបណ្តឹងពីក្រុមហ៊ុន ហ័ង ប្រេស្ទីច អ៊ីមផត អិចផត ដែលជាក្រុមហ៊ុនមានសិទ្ធិផ្តាច់ មុខក្នុងការនាំចូលផលិតផលម៉ាក ZUMMER នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥នេះ លោកព្រះរាជអាជ្ញរារង លោក ហេង លុយ និងមន្ត្រីកាំកុងត្រូល ខេត្តបាត់ដំបង បានធើ្វការចុះឆែកឆេរដេប៉ូលក់ ភេសជ្ជៈមួយចំនួន នៅក្នុងក្រុងបាត់ដំបង។
បន្ទាប់ពីឆែកឆេរ តាមដេប៉ូខាងលើរួចមក លោកព្រះរាជអជ្ញារង លោក ហេង លុយ បានដកហូតផលិតផលម៉ាក ZUMMER ជាច្រើនកេះ ដែលម្ចាស់ដេប៉ូទាំងនោះ ដែលលួចនាំចូល និងចែកចាយដោយខុសច្បាប់។ ក្រោយធ្វើការដកហូតផលិតផល ដែលល្មើសនឹងច្បាប់នេះរួចមក លោកព្រះរាជអាជ្ញរង បានកសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីធើ្វការបង្រ្កាជាលក្ខណៈទ្រង់ទ្រាយធំនេះ លោក ពឹង គឹមអាន ប្រធានក្រុមហ៊ុន ហ័ង ប្រេស្ទីច អ៊ីមផត អិចផត ក៏បានសំណូមពរ ដល់ម្ចាស់ដេប៉ូទាំងអស់ នៅតាមបណ្តាខេត្តផ្សេងៗ ឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការលួចនាំចូល និងចែកចាយដោយខុសច្បាប់ នូវផលិតផល របស់ក្រុមហ៊ុន បើមិនដូច្នេះក្រុមហ៊ុន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕