(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រ ហមកម្ពុជាខណ្ឌឫស្សីកែវជាតំណាងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំចៅសង្កាត់ស្វាយប៉ាកលោក ហ៊ូ សាម៉ន ព្រមទាំងមន្ត្រីក្រុមយុវជនក្រោម ឱវាទសាលាខណ្ឌមួយចំនួន នារសៀលថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦នេះ បានពាំនាំ យកអំណោយមានគ្រឿងឧបភោគបរិភោគរួមទាំងថវិការមួយចំនួនរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកផ្ដល់ការចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន២០គ្រួសារ ត្រង់ចំណុចតាមបណ្ដោយ ផ្លូវបេតុង ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
លោក ជា ពិសី បានថ្លែងថា ជានិច្ចជាកាលទី ណាមានប្រជាពលរដ្ឋជួបទុក្ខលំបាល ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបរាល់ហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ជា ពិសី បានថ្លែងទៀតថា ចំពោះអំណោយដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាយកមក ផ្ដល់ការចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន២០គ្រួសារតាមរយៈកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ថ្វីត្បិតតែមានចំនួនតិចទួចក៍ពិតមែន ក៍ប៉ុន្តែក៍អាចជួយសម្រាលរាល់ទុកលំបាកជីវភាពប្រចាំថ្ងៃបានមួយចំនួន និងជាទឹកចិត្តដ៍កម្ររមួយ ដែលថ្នាក់ដឹកនាំបានមើលឃើញជាក់ស្ដែងពីទុកលំបាករបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
លោកជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែល ត្រៀមចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសាររួមមាន អង្ករ៣០គីឡូក្រាម១បាវ មីម៉ាម៉ា១កេស ត្រីខ១យួរស្មើ១០កំប៉ុង ឃីតចំនួន១ មានមុង១ ភួយ១ សារ៉ុង១ និងក្រម៉ា១ ធុងទឹកកកចំនួន១ រួមជាមួយនឹងថវិការចំនួន៣០០០០រៀល ។
ជាមួយគ្នានោះក្រោយពីចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៨គ្រួសារ បន្ទាប់ពីនោះ លោកជា ពិសី បានពាំនាំយកគ្រឿងឧបភោគបរិភោគរួមទាំងថវិការចំនួន៣០០០០រៀល ដើម្បីយកមកផ្ដល់ការចែកជូនផ្ទាល់ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រពិការភាពចំនួន២គ្រួសារទៀត ដែលកំពុងប្រឈមនិងទុក្ខលំបាកវេទនាផ្សេងៗ នៅតាមគ្រួសារនីមួយៗផងដែរ៕