(ភ្នំពេញ)៖ បន្ទាប់ពីត្រឡប់មកដល់គេហដ្ឋាននៅកម្ពុជាភ្លាម សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលសម្តេចបានជួបមុនគេនោះ គឺឯកសារដែលត្រូវចុះហត្ថលេខា និងចៅស្រីម្នាក់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នៅល្ងាចនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្តហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៤ ខែមីនា ឆ្នាំ២០១៦ ជាមួយនឹងមេដឹកនាំប្រទេសជាប់ដងទន្លេមេគង្គផ្សេងទៀត ដូចជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម ជាដើម។
សម្តេចបានលើកឡើងនៅលើគេហទំព័រ Facebook ដែលមានអ្នកគាំទ្រ(Like) ជាង៣,៥លាននាក់ថា «ល្ងាចនេះខ្ញុំត្រឡប់មកដល់មាតុប្រទេសវិញ។ មកដល់ផ្ទះអ្វីដែលខ្ញុំជួបមុនគេគឺឯកសារដែលត្រូវចុះហត្ថលេខាជាមួយ ចៅស្រីមួយរូប ដែលឆ្លៀតមករង់ចាំជីតា។ សង្ឃឹមថាចៅៗផ្សេងទៀតមិនមកសួរខ្ញុំពីកាដូនោះទេ»៕