(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធនឹងការលើកឡើង តាមបណ្តាញសង្គម Facebook ចំពោះមេបញ្ជាការរងអាវុធហត្ថស្រុកឈូកលោកអនុសេនីយ៍ឯក ហេង សុវុទ្ធី រហូតមានការសួរនាំ និងធ្វើកិច្ចព្រមព្រៀងរវាងមន្រ្តីអាវុធហត្ថរូបនេះ និងភាគីពាក់ព័ន្ធផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ តូ ជេស៊ី បានចូលComment ក្នុងផេករបស់កងរាជអាវុធហត្ថឈ្មោះ GRK News និងបានបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងនាយទាហាន នៃកងរាជអាវុធហត្ថមួយរូបឈ្មោះហេង សុវុទ្ធី ឋានន្តរស័ក្តិអនុសេនីយ៍ឯកអត្តលេខ ០៣៥៧៣០ មុខតំណែង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក និងជាប្រធានស្នាក់ការសន្តិសុខអូរដីសរ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត»

លោកបានបន្តទៀតថា «កងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ និងទទួលបានការបំភ្លឺពីលោកអនុសេនីយ៍ឯក ហេង សុវុទ្ធី តាមឋានានុក្រម ជាមួយនឹងកិច្ចព្រមព្រៀងចំនួន០១ច្បាប់ ត្រូវបានធ្វើឡើងនៅ រាជធានីភ្នំពេញថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រវាងលោក មឿង សុវុទ្ធី ជាមួយលោក តុ វណ្ណៈ និងលោកស្រី ភួង លក្ខណា មុខរបរមន្ត្រីរាជការ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស»

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស៖