(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងភរិយា តំណាងឲ្យក្រុមគ្រួសារនៃសពឧបាសក ឆៃ គឹមឆន បានថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលចូលរួមរំលែកទុក្ខ មរណភាពឪពុករបស់លោក។

ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ។

យោងតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់ ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមាន សមានចិត្ត មនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងឧត្តុង្គឧត្តមជាទីបំផុត បានអញ្ជើញចូលរួមដោយផ្ទាល់ ឬចាត់តំណាងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពបិតា ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់យើងខ្ញុំ និងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងការសោកស្តាយជាពន់ពេក ជាមួយ ក្រុមគ្រួសាររបស់យើងខ្ញុំ»។

កាយវិការដ៏ល្អប្រពៃខាងលើនេះ បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវទឹកចិត្តគោរពស្រឡាញ់រាប់អានដ៏ ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះសព និងក្រុមគ្រួសារ ជានិច្ចនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងឧត្តុង្គឧត្តមនេះ។ ខ្ញុំបាទ និងក្រុមគ្រួសារទាំងអស់ សូមចងចាំទន្ទឹមនេះ ខ្ញុំបាទ និងក្រុមគ្រួសារទាំងអស់ សូមជូនពរ សព្ទសាធុការ ចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាទទួលនូវសេចក្តីគោរព ស្រឡាញ់ រាប់អាន ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕