(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត។
យោងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទៅ គ.ជ.ប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយ។
សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១៧សំឡេង ចំណែកឯគណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេងឆ្នោតទេ៕