(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌួរ៉ូ (Nicolas Maduro) បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងតែអនុវត្តន៍ផែនការ ក្នុងការបង្កើនការគ្របដណ្តប់អំណាចរបស់ខ្លួនឡើងវិញនៅ តំបន់អាមេរិកឡាទីន និងការីបៀនហើយ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំគណរដ្ឋមន្ត្រីមុននេះ លោក ម៉ាឌួរ៉ូ បានលើកឡើងថា «សហរដ្ឋអាមេរិកមាន យុទ្ធសាស្ត្របែបចក្រពត្តិនិយម ក្នុងការពង្រាយអំណាចគ្របសង្កត់របស់ខ្លួនឡើងវិញ មកលើតំបន់អាមេរិកឡាទីន ស្របពេលដែលគេបានមើលឃើញថា វេណេស៊ុយអេឡា, អាហ្សង់ទីន, ប្រេស៊ីល, អេក្វាទ័រ និងបូលីវា កំពុងមានការរីកចំរើនផ្នែកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»។
វេណេស៊ុយអេឡា បានបន្ថែមទៀតថា សហរដ្ឋអាមេរិកកំពុងតែមានការភ័យខ្លាចចំពោះប្រទេសជាច្រើន នៅអាមេរិកឡាទីន ដែលបានរួបរួមគ្នាហើយវា នឹងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការទាញយកផលប្រយោជន៍ របស់អាមេរិកនៅតំបន់នេះ។
គួរបញ្ជាក់ថា កាលពីដើមខែមីនា នេះរដ្ឋបាលរបស់លោក អូបាម៉ា បានបន្ថែមទណ្ឌកម្មថ្មីទៀតមកលើទីក្រុងការ៉ាកាស ដោយសំអាងលើបញ្ហានៃការរំលោភសិទ្ធិមនុស្ស៕